Residential

Residential Project Marketing

Commercial

Research Center

Phnom Penh Marketview Q1, 2019 Khmer

Download the report: Phnom Penh Marketview Q1, 2019 Khmer

ខ្លឹមសារសង្ខេប

ខុនដូចំនួន ៣ គម្រោង ដែលត្រូវបានបញ្ចប់ការសាងសង់ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ មានចំនួនសរុបរហូតដល់ ១,០៩១ យូនីត បានធ្វើអោយមានការកើនឡើងចំនួន ៧.៦៩% ក្នុងការផ្គត់ផ្គង់សរុបក្នុងវិស័យខុនដូ។ ជាមួយគ្នានេះ ក៏មានខុនដូចំនួន ១,១៦៩ យូនីត បន្ថែមត្រូវបានបើកលក់ក្នុងគម្រោងចំនួន ៥ ផ្សេងទៀត ដែលក្នុងនោះមាន ៧៦.២% ត្រូវបានផ្សព្វផ្សាយជាប្រភេទខុនដូប្រភេទសមរម្យ។ តម្លៃលក់ និងតម្លៃជួលក្នុងត្រីមាសនេះ បន្តមានស្ថេរភាព។

ការបញ្ចប់ការសាងសង់នៃគម្រោង Elysee Tower បានបង្កើនស្តុកការិយា-ល័យម្ចាស់តែមួយ (centrally-owned office) ចំនួន ២.៧%។ ចំណែកឯ ស្តុកនៃការិយាល័យម្ចាស់ផ្សេងគ្នា (strata-title office) ក៏បានកើនឡើងផងដែរ ដោយសារតែការបញ្ចប់នៃគម្រោង Diamond Twin Tower។ តម្លៃជួលការិយាល័យកម្រិត B នៅក្នុងតំបន់ពាណិជ្ជកម្មកណ្ដាលមានការកើនឡើងបន្តិចក្នុងត្រីមាសនេះ គឹកើនដល់ ២៤.៥ ដុល្លារអាមេរិក/ម៉ែត្រការ៉េ/ខែ។

ដោយឡែក ក្នុងវិស័យទីផ្សារលក់រាយ ពុំមានការផ្គត់ផ្គង់ថ្មីចូលមកកាន់ទីផ្សារក្នុងត្រីមាសនេះទេ។ រីឯអត្រាផ្ទៃក្រឡាជួលដែលនៅទំនេរ គឺនៅមានកម្រិតទាបជាង ១០% ប៉ុណ្ណោះ បើទោះបីជាមានការកើនឡើងបន្តិចក្ដី។