Residential

Residential Project Marketing

Commercial

Research Center

បច្ចុប្បន្នភាពទីផ្សារសំរាប់ត្រីមាសទី៤ ឆ្នាំ២០១៨ – ភ្នំពេញ

Download the report: បច្ចុប្បន្នភាពទីផ្សារសំរាប់ត្រីមាសទី៤ ឆ្នាំ២០១៨ - ភ្នំពេញ

ខ្លឹមសារសង្ខេប

ខុនដូចំនួន ៨ គម្រោង ដែលមានចំនួនសរុបរហូតដល់ ២,២៣៤ យូនីត ត្រូវបានបញ្ចប់ការសាងសង់ក្នុងត្រីមាសនេះ និងបានធ្វើអោយការផ្គត់ផ្គង់សរុបមានការកើនឡើងរហូតដល់ ១៨.៩%។ ខុនដូ ៦ គម្រោងផ្សេងទៀតដែលមានចំនួន ២,២០០ យូនីត បានចាប់ផ្ដើមការលក់ និងត្រូវបានដាក់បញ្ចូលនៅក្នុងស្តុកថ្មីដែលភាគច្រើនគឺជាប្រភេទខុនដូកម្រិតមធ្យម។ ទោះបីជាមានការកើនឡើងគួរឲ្យកត់សម្គាល់នូវការផ្គត់ផ្គង់ដូចនេះក្ដី តម្លៃលក់ និងតម្លៃជួលជាមធ្យមនៅរក្សាបានអត្រាមួយដ៏រឹងមាំ។

ទាំងវិស័យទីផ្សារលក់រាយ និងអគារការិយាល័យ បានជួបប្រទះការពន្យារពេលនៃការបញ្ចប់ក្នុងគម្រោងមួយចំនួន ដែលភាគច្រើនគឺបណ្តាលមកពីភាពយឺតយ៉ាវនៃដំណើរការសាងសង់។ ស្តុកការិយាល័យម្ចាស់តែមួយ (centrally-owned office) មានការកើនឡើងតិចតួចនៅក្នុងត្រីមាសនេះ ដែលអត្រាប្រើប្រាស់សរុបសម្រាប់គ្រប់ប្រភេទការិយាល័យទាំងអស់ បន្តមានភាពរឹងមាំក្នុងអត្រាប្រមាណ ៨៥.៣៦%។ ក្នុងទីផ្សារអគារការិយាល័យ កំពុងចាប់ផ្ដើមមានការកើនឡើង នូវការផ្គត់ផ្គង់ប្រភេទការិយាល័យម្ចាស់ផ្សេងគ្នា (strata-title office) កម្រិត B ដែលភាគច្រើនមានទីតាំងនៅក្រៅតំបន់សេដ្ឋកិច្ច កណ្តាល។

សូមចុចនៅ​ ទីនេះ ដើម្បីទាញយករបាយការណ៏ជាភាសាខ្មែរ។