អំពី CBRE

ក្រុមហ៊ុន CBRE Inc. (NYSE: CBG). ដែលត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុន Fortune 500 និង S&P 500 ដែលមានការិយាល័យ កណ្តាលនៅ Los Angeles ជាក្រុមហ៊ុនអចលនវត្ថុលំដាប់ថ្នាក់ពិភពលោក (បើយោងតាមចំនូលឆ្នាំ ២០១០)។ យើងគឺជាក្រុមហ៊ុន ឈានមុខជាសកល នៅក្នុងការផ្តល់សេវាអចលនទ្រព្យដល់អតិថិជននៅទូទាំងពិភពលោក ។ យើងមានអ្នកប្រឹក្សាយោបល់ដែល បាន និងកំពុងផ្តល់ការប្រឹក្សាដល់អតិថិជនច្រើនជាងក្រុមហ៊ុននានាផ្សេងទៀត ជាមួយការិយាល័យច្រើនជាង ៣០០ កន្លែងនៅក្នុង ប្រទេសចំនួន ៥០ នៅទូទាំងពិភពលោក ហើយនិងនៅតំបន់អាស៊ី ប៉ាស៊ីហ្វិកតែឯង យើងមានការិយាល័យចំនួន ៩០ នៅក្នុង ប្រទេសចំនួន ១៤ ។ ក្រុមហ៊ុនមានបុគ្គលិកប្រហែល ៣១០០០ នាក់ ដែលបំរើម្ចាស់អចលនវត្ថុ អ្នកវិនិយោគ និង អ្នកកាន់កាប់លើ ទ្រព្យសម្បត្តិទូទាំងពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់ជាងនេះទៀតសម្រាប់អតិថិជននោះគឺយើងមានវត្តមាន នៅព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ១៩៩៣ និង មាន ការិយាល័យជាអចិន្ត្រៃយ៍នៅរាជធានី ភ្នំពេញនៅឆ្នាំ២០០8 ដែលក្នុងអំឡុង រយៈពេលនេះ យើងបានយល់ដឹងយ៉ាងច្បាស់អំពីទីផ្សារ នៅទីនេះ ។

សេវារបស់ក្រុមហ៊ុន CBRE មានដូចជា ការផ្តល់នូវការប្រឹក្សាយោបល់ជាយុទ្ធសាស្ត្រ និង ការប្រតិបត្តិសំរាប់ការលក់ និង ជួល អចលនវត្ថុ ការគ្រប់គ្រងអចលនវត្ថុ និង គំរោង  ការវាយតំលៃ  ការអភិវឌ្ឈន៍សេវាកម្ម ការគ្រប់គ្រងការវិនិយោគ ការស្រាវជ្រាវ និង ការប្រឹក្សា។

សំរាប់ពត៌មានបន្ថែមអំពីសេវាកម្មរបស់ពួកយើង សូមទំនាក់ទំនង អ្នកនាង អាន សុធីតា + 855 (0) 1257 0405